Connect with us

ព័ត៌មានជាតិ

ប្រធាន JACAM ថ្លែងអំណរគុណ សមត្ថិកច្ចកម្ពុជា ខិតខំធានាសុវត្ថិភាពពលរដ្ឋជប៉ុន

បានផុស

នៅ

លោក តាកុមា កយជី (Mr. Takuma Koichi) ប្រធានសមាគមជប៉ុននៅកម្ពុជា (JACAM) បានថ្លែងអំណរគុណ សមត្ថកិច្ច នៃអគ្គស្នងការនគរបាលជាតិកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការធានាសុវត្ថិភាពពលរដ្ឋជប៉ុននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាស លោក តាកុមា កយជី ប្រធានសមាគមជប៉ុននៅកម្ពុជា (JACAM) បានមកទស្សនកិច្ចនៅ ទីបញ្ជាការអគ្គស្នងការនគរបាលជាតិ នៃកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ។

លោក តាកុមា កយជី បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចំពោះការខិតខំប្រឹងប្រែងក្នុងការលាតត្រដាងឧក្រិដ្ឋកម្មជប៉ុនមួយចំនួន និងធានាសុវត្ថិភាពពលរដ្ឋជប៉ុននៅកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការប៉ះពាល់ នៃឧក្រិដ្ឋកម្មដែលបង្កឡើងដល់ប្រជាជនជប៉ុនដោយកងកម្លាំងប្រឆាំងសង្គម និងកង្វល់ផ្សេងៗ ហើយបានយល់ព្រមបន្តទំនាក់ទំនងជិតស្និទ្ធនាពេលអនាគត។

ជាមួយគ្នានោះ ប្រធាន JACAM បានរាយការណ៍ទៅ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាថ្មីម្តងទៀតចំពោះភាពជោគជ័យ នៃ “ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការធ្វើឱ្យមានការផ្សាយបន្តផ្ទាល់រយៈពេលបីម៉ោងតាមស្ថានីយទូរទស្សន៍ធំ BTV”។ នេះជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរដែលព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយគ្របដណ្តប់ទូទាំងប្រទេសក្នុងទ្រង់ទ្រាយធំបែបនេះ។

គួររម្លឹកថា ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅប្រាសាទបាយ័ន ក្នុងតំបន់បេតិកភណ្ឌពិភពលោកនៃអង្គរ។ ព្រឹត្តិការណ៍នេះ រៀបចំដោយសមាគមជប៉ុននៃកម្ពុជា និងសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដោយបានបង្ហាញការសម្ដែងសិល្បៈវប្បធម៌អរូបីពិភពលោក នៃប្រទេសទាំងពីរ។ ការសម្ដែងសិល្បៈនេះ ទទួលបានការគាំទ្រជាខ្លាំងពី អ្នកចូលរួមទស្សនាផ្ទាល់ និងទស្សនិកជនទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម