បច្ចុប្បន្នករណីឆបោកនៅប្រទេសកម្ពុជាមានកា រកើនឡើងគួរអោយព្រួយបារម្មណ៍ បើទោះបីជាត្រូវបាន អាជ្ញាធរប៉ូលីសចុះបង្ក្រាបបានជាហូរហែរកន្លងមកហើយក្តី ឃើញថា ករណីឆបោក នៅប្រទេសកម្ពុជា នៅតែមានវត្តមាននៅឡើយ។ភ្នំពេញ : ជាក់ស្តែងកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ 2021នេះ អាជ្ញាធរប៉ូលីសមានតំរុយ សង្ស័យពីសកម្មភាពឆបោក នៅក្នុងទីក្រុងភ្នំពេញ ដែលអាចជំរុញអោយសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវបាន។
បើតាមអាជ្ញាធរប៉ូលីស មានការសង្ស័យថា ជនឆបោក អាចជាក្រុមជនជាតិជប៉ុន ហើយក៏អាចមានការពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុនមួយផងដែរ ។
ស្ថិតក្នុងការស៊ើបអង្កេត អាជ្ញាធរប៉ូលីសទីក្រុងភ្នំពេញ មានតំរុយខ្លះៗ ពីទីតាំងដែលត្រូវបានប្រើប្រាស់ជាកន្លែងឆបោក ស្ថិតនៅក្នុងអគារស្នាក់នៅ ឌឹប្រ៊ីជ ជាន់ខាងលើ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ០២ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នអាជ្ញាធរប៉ូលីសកំពុងបន្តស្រាវជ្រាវ រកតំរុយបន្ថែមដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។
អាជ្ញាធរប៉ូលីសកម្ពុជា កាលពីប៉ុន្មានថ្ងៃមុន ក៏បានរកឃើញ និង ធ្វើការបង្ក្រាប ក្រុមឆបោក ជាជនជាតិចិននៅ ក្នុងក្រុងព្រះសីហនុ ។ លើកនេះដោយសារតែ ជនឆបោកធ្វើសកម្មភាពមានលក្ខណៈជា ប្រព័ន្ធចាត់តាំង អាជ្ញាធរប៉ូលីស ចាំបាច់ត្រូវធ្វើការស្រាវជ្រាវលំអិតបន្ថែម។
មហាជនពិតជាចង់ដឹងណាស់ថា តើក្រុមជនឆបោកបរទេស មួយក្រុមនេះ អាចសុំបានដោយរបៀបណា នូវទិដ្ឋាការចូលប្រទេសកម្ពុជា ដែលជនទូទៅធម្មតាពិបាកនឹងសុំទិដ្ឋាការស្នាក់នៅ ក្នុងបរិបទនៃ វត្តមានជំងឺរាតត្បាតកូរូណាបែបនេះ? ហើយពិតជាចង់ដឹងទៀតថា ពួកគេអាចជួលបន្ទប់ស្នាក់នៅ និង រៀបចំប្រព័ន្ធទាក់ទង អ៊ីនធើនេត ដែលអាចរក្សាការសំងាត់បានយ៉ាងល្អបែបនេះ? ស្ថិតក្នុងការស្រាវជ្រាវ អាជ្ញាធរប៉ូលីសបានដាក់ការសង្ស័យថា ពិតជាមានការ ចាំរៀបចំអោយក្រុមជនឆបោកនេះ ធ្វើសកម្មភាពទៅបាន។ ហើយលទ្ធផលនៃការស្រាវជ្រាវនោះនឹងទៅជាយ៉ាងណា យើងទន្ទឹងរង់ចាំមើលទាំងអស់គ្នា។